Rooney ព្រម​ព្រៀង​កិច្ចសន្យា​ ១៨​ខែជាមួយ Derby ធ្វើជា​កីឡាករ​ផង​-​គ្រូ​បង្វឹក​ផង​

208

​អតីត​ខ្សែប្រយុទ្ធ Manchester United និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ ​ក្នុង​ការ​វិល​ត្រលប់​មកកាន់​ទឹកដី​អង់គ្លេស បន្ទាប់ពី​យល់ព្រម​កិច្ច​សន្យា ១៨ខែ​ជាមួយ Derby County ក្នុងនាមជា​កីឡាករ​ផង​-​គ្រូ​បង្វឹក​ផង​។

កិច្ចសន្យា​នេះ​មានន័យថា ​កីឡាករ​វ័យ ៣៣ឆ្នាំ​រូប​នេះ​នឹង​មកកាន់ Derby County នៅ​ខែ​មករា​ខាងមុខ ពោល​គឺ​ក្រោយ​ក្រប​ខណ្ឌ​កំពូល​អាមេរិក Major League Soccer បញ្ចប់​ដែល Wayne Rooney កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ DC United​។ ​

ផ្ដល់​កិច្ច​សម្ភាសន៍​ឲ្យ​គេហទំព័រ​របស់​ក្លិប​នៅក្របខណ្ឌ Championship, Wayne Rooney បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ដែល Derby County ផ្តល់​ឱកាស​នេះ​។

រំលឹក​ថា Wayne Rooney គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​បិសាច​ក្រហម Manchester United ១៨៣គ្រាប់ មុន​ចាកចេញ​ត្រលប់​ទៅ Everton លេង​បាន​មួយ​រដូវ​កាល ​ក៏​ផ្លាស់​ទៅ​ទឹកដី​អាមេរិក​ជាមួយ DC United បង្ហាញខ្លួន ៤៣ប្រកួត​រក​បាន ២៣គ្រាប់​។​ ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney បង្ហាញខ្លួន​បាន ១២០ប្រកួត និង​រក​បាន ៥៣គ្រាប់​៕