Saigon FC មិនញញើតចាយ ១,២ លានដុល្លាយក Van Lam មកកាន់ទឹកដីវៀតណាមវិញ

1623

យោងតាមសារព័ត៌មានវៀតណាម បានរាយការណ៍ថាក្លឹប Saigon FC របស់ V-League កំពុងត្រៀមលុយ ១,២ លានដុល្លារក្នុងហោប៉ៅដើម្បីចចារយកអ្នកចាំទី Dang Van Lam ពីក្លឹប SCG Muangthong United មកកាន់ទឹកដីវៀតណាមវិញ។

Played excellent, Dang Van Lam still lost the Prize to Thailand ...

Van Lam បច្ចុប្បន្នកំពុងជួបប្រទះនូវបញ្ហាបញ្ឈរជើង ២ ប្រកួតចុងក្រោយមុនលីគថៃផ្អាក ហើយមិនប្រាកដអាចចាប់តំណែង ១១ នាក់ ក្រោយការរុះរើក្រុមរបស់លោក Alexandre Gama។

ថ្វីត្បិត Van Lam សប្បាយចិត្តនៅទឹកដីថៃ ប៉ុន្តែគ្រូសញ្ជាតិប្រេស៊ីលទំនងជាផ្តល់ទំនុកចិត្តលើអ្នកចាំទីសញ្ជាតិថៃ Somporn Yos ជាជាងរូបគេ។

សម្រាប់ Saigon FC ជាក្រុមមានមូលដ្ឋាននៅទីក្រុងហូជីមិញ កំពុងកាន់កាប់កំពូលតារាង V.League មាន ៨ ពិន្ទុបន្ទាប់ពី ៤ ប្រកួតឈ្នះ ២ ស្មើ ២។