Salah បង្ហោះវីដេអូសំណើចមួយ ក្រោយប្រតិកម្មរបស់មិត្តរួមក្រុម Mane កាលពីសប្តាហ៍មុន

428

ស្របពេលដែល ប្រតិកម្មខឹងសម្បាររបស់មិត្តរួមក្រុម Sadio Mane កំឡុងពេល Liverpool ទទួលជ័យជម្នះ ៣-០ លើក្រុម Burnley កាលពីថ្ងៃទី ៣១ ខែសីហា កន្លងរួចមកខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានបង្ហោះវីដេអូសំណើចខ្លីមួយកាលពីយប់មិញនេះ។

Related image

វីដេអូរបស់ក្មេង ២នាក់ដែលជាការកាត់តដាក់មុខរូបគេ បានរត់ទៅរកគ្នាហើយធ្វើការស្និតស្នាល អមជាមួយអ្នកចាត់ការ Jurgen Klopp ក៏បានដើរតាមផ្លូវញញឹម។ វីដេអូឆ្នៃប្រឌិតមួយនេះ ហាក់ដូចជាការការសម្របសម្រួលរវាងអ្នកទាំងពីរ ឲ្យត្រូវគ្នាវិញខណៈដែលអ្នកគាំទ្រក៏អស់សំណើច និងធ្វើការចែករំលែកតគ្នា។

ដោយឡែក Liverpool និងត្រូវទទួលក្រុម Newscastle នៅថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាប្រកួតទី៥ ក្នុងក្របខណ្ឌ Premier League រដូវកាល ២០១៩/២០។