Salah ស៊ុត១គ្រាប់ជួយអេហ្ស៊ីបសង្ឃឹមច្រើនឡើងវគ្គ ១៦ក្រុម Africa Cup of Nations

244

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah រួមចំណែករកបាន ១ គ្រាប់ជួយជម្រើសជាតិអេហ្ស៊ីប យកឈ្នះសាធារណរដ្ឋកុងហ្គោក្នុងលទ្ធផល ២-០ ដើម្បីមានសង្ឃឹមច្រើនឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយពាន Africa Cup of Nations ។

Related image

Salah ស៊ុតគ្រាប់ទី ២ នៅនាទី ៤៣’ ខណៈខ្សែការពារ Ahmed Elmohamady របស់ក្រុម Aston Villa រកបានគ្រាប់ទី១ នៅនាទី ២៥’ ជួយក្រុមមួយនេះទទួលបាន ៣ពិន្ទុបន្ថែមក្នុងប្រកួតទី ២។

Image result for egypt 2-0 dr congo

អេហ្ស៊ីប ត្រូវជួបជាមួយអ៊ុយកាន់ដា នៅប្រកួតបន្ទាប់ដែលជាប្រកួតបញ្ចប់ជម្រុះតាមពូល នៅថ្ងៃទី ១ ខែកក្តដា ឆ្នាំ២០១៩។