ខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Alexis Sanchez នឹងប្រឈមមុខពីអវត្តមាន បន្ទាប់ពីបានរងរបួសកជើងនៅក្នុងកាតព្វកិច្ចជួយក្រុមជម្រើសជាតិ។
Sanchez ដែល Inter ខ្ចីជើងពី Manchester United កាលពីខែសីហាបានរងនូវការឈឺចាប់ក្នុងតង់ទី ២ នៃការប្រកួតមិត្តភាពដែលស៊ីលី ០-០ ជាមួយកូឡុំប៊ីនៅទីក្រុង Alicante និងបានប្តូរជំនួសនៅនាទី ៨៧’។
សហព័ន្ធកីឡាបាល់ទាត់ស៊ីលីបាននិយាយថាកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានរងនៅការប៉ះទង្គិចនៅកជើងខាងឆ្វេងរបស់គាត់។ ហើយរូបគេនិងវិលត្រឡប់ទៅទីក្រុង Milan វិញដើម្បីធ្វើការពិនិត្យតាមដានបន្ថែម។
ប្រភព៖ BBC