Santi Cazorla ទៅលេងក្រោមការដឹកនាំរបស់ Xavi នៅក្លឹបកាតា Al Sadd

220

ក្លឹបកាតា Al Sadd ដែលបង្វឹកដោយលោក Xavi Hernandez បានចុះហត្ថលេខាផ្លូវការជាមួយខ្សែបម្រើ Santi Cazorla ពីក្លឹបអេស្ប៉ាញ Villarreal។

Santi Cazorla

Xavi ដែលបានកាន់កាប់តំណែងដឹកនាំ Al Sadd តាំងពីដើមឆ្នាំ ២០១៩ មក ធ្លាប់ជាមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញជាមួយ Cazorla ដែលពួកគេទាំងពីរធ្លាប់ជួយក្រុមឈ្នះ Euro ឆ្នាំ ២០០៨ និង ២០១២។

នៅក្នុងសេចក្តីថ្លែងការរបស់ក្លឹប បាននិយាយស្វាគមន៍ខ្សែបម្រើវ័យ ៣៥ ឆ្នាំ ដោយបានបញ្ជាក់ថា Santi Cazorla បានឈានដល់កិច្ចព្រមព្រៀងហើយ នៅឡើយតែធ្វើដំណើរមកដើម្បីបំពេញបែបបទតែប៉ុណ្ណោះ។

បច្ចុប្បន្ន Al-Sadd ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងលីគកំពូលកាតារដូវកាល ២០១៩/២០២០ ដែលមាន ៣២ ពិន្ទុពី ១៧ ប្រកួត។