Sevilla ទិញបានខ្សែប្រយុទ្ធមួយរូបពីក្លឹប PSV ក្នុងតម្លៃ ១៥លានអឺរ៉ូ​

264

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Luuk de Jong បានផ្ទេរពីក្លឹប PSV Eindhoven ទៅកាន់ក្រុម Sevilla ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥លានអឺរ៉ូ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ។

De Jong វ័យ ២៨ ឆ្នាំធ្លាប់ស៊ុតបញ្ចូលទី ១១២ គ្រាប់ក្នុង ២០៤ ប្រកួតឲ្យ PSV ក្នុងរយៈពេល ៥ រដូវកាលចុងក្រោយដែលពួកគេបានឈ្នះពានរង្វាន់លីកហូឡង់៣លើក និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌហូឡង់ដែលមាន ២៨ គ្រាប់។

រូបគេ​ក៏ធ្លាប់លេងនៅ Bundesliga ជាមួយក្រុម Borussia Moenchengladbach និងនៅ Premier League ជាមួយក្រុម Newcastle United ។ De Jong ក៏បានលេងឲ្យក្រុមជម្រើសជាតិហូឡង់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League ទល់នឹងព័រទុយហ្គាល់កាលពីខែមុនផងដែរ។

ប្រភព៖ Supersport