Shaqiri ក្លាយជាកីឡាករទី ៣ របស់ Liverpool តេស្ត៍ឃើញ Covid-19

91

សហព័ន្ធបាល់ទាត់ស្វីសបានប្រកាសថាកីឡាករ Xherdan Shaqiri បានក្លាយជាកីឡាករចុងក្រោយបង្អស់របស់ក្រុមហង្សក្រហម Liverpool ដែលបានធ្វើតេស្តវិជ្ជមាន COVID-19 ។

នោះមានន័យថា Shaqiri គឺជាកីឡាករទី ៣ របស់ក្រុមម្ចាស់ជើងឯក Premier League ដែលបានធ្វើតេស្តវិជ្ជមានត្រឹមតែរយៈពេល ១ សប្តាហ៍ ។

Liverpool បានប្រកាសកាលពី ៧ ថ្ងៃមុនថា Thiago បានឆ្លងជំងឺនេះ ហើយ Mane ជាកីឡាករទី ២ ។

Shaqiri ទើបតែលេងអោយ Liverpool នៅរដូវកាលនេះក្នុងពានរង្វាន់ EFL ហើយមិនបានផ្លាស់ប្តូរក្នុងថ្ងៃទីផ្សារបិទឡើយទោះបីមានពាក្យចចាមអារាមចាកចេញពី Anfield ក៏ដោយ។