Shimizu S-Pulse និងឲ្យកីឡាករពាក់អាវមានឈ្មោះជាអក្សរថៃ ក្នុងការប្រកួតនាថ្ងៃស្អែក

320

ក្លឹបលីគកំពូលជប៉ុន Shimizu S-Pulse បានទាក់ទាញអ្នកគាំទ្របាល់ទាត់ថៃយ៉ាងពេញទំហឹង ដោយត្រៀមឲ្យកីឡាករពាក់អាវដែលមានឈ្មោះកីឡាករជាអក្សរថៃដើម្បីប្រកួតជាមួយក្រុម Consadole Sapporo នៅថ្ងៃសៅរ៍ស្អែកនេះ។

ការប្រកួតប្រជែងក្នុងក្របខណ្ឌ J. League រដូវកាល ២០២០ នៅសប្តាហ៍នេះគឺជាការប្រកួតដែលអ្នកគាំទ្របាល់ទាត់ថៃទន្ទឹងរង់ចាំ ព្រោះថាជាជំនួបរវាងកីឡាករឆ្នើមជនជាតិរបស់ខ្លួន ២ រូបគឺ Chanathip Songkrasin របស់ Consadole Sapporo និង Teerasil Dangda របស់ Shimizu S-Pulse ។

មិនត្រឹមតែប៉ុណ្ណោះក្លឹបដែលជាម្ចាស់ផ្ទះ Shimizu S-Pulse ក៏និងរៀបចំបន្ថែមលើការប្រកាសបញ្ជីឈ្មោះកីឡាករនៅលើទីលាន មានអក្សរជាភាសាថៃនៅលើអេក្រង់ LED យក្សផងដែរ។ ហើយពេលប៉ះជាមួយក្រុម Yokohama F.Marinos ដែលខ្សែការពារថៃ Theerathon Bunmathan កំពុងលេងឲ្យនៅថ្ងៃទី ១៩ ខែសីហាខាងមុខក៏ Shimizu S-Pulse គ្រោងនឹងធ្វើដូចនេះដែរ។