Shin Tae-yong ដាក់គោលដៅជួយឥណ្ឌូណេស៊ីឈ្នះពាន AFF Suzuki Cup 2022

110

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ីលោក Shin Tae-yong បានចេញផែនការរយៈពេលវែង ដើម្បីជួយបង្កើនសមត្ថភាពក្រុមនាពេលអនាគត។

Pantau Laga Shopee Liga 1, Shin Tae-yong Kepincut dengan Sejumlah ...

ក្នុងសេចក្ដីថ្លែងការណ៍មួយ នៅលើគេហទំព័រផ្លូវការរបស់សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) គ្រូកូរ៉េខាងត្បូងមិនបានកំណត់គោលដៅនាំឥណ្ឌូនេស៊ីឈ្នះពានរង្វាន់ AFF Suzuki Cup ក្នុងឆ្នាំ ២០២០ នោះទេ ប៉ុន្តែបែរជាដាក់គោលដៅនៅឆ្នាំ ២០២២ ទៅវិញ។

អ្វីដែលជាអាទិភាពចាំបាច់របស់លោកក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀត គឺកែលម្អទម្រង់លេងរបស់ឥណ្ឌូណេស៊ី និងផ្លាស់ប្តូរទីតាំងចំណាត់ថ្នាក់ FIFA របស់ប្រទេសនេះជាមុន ដែលជាការពង្រឹងសមត្ថភាពដល់កីឡាករយុវជនអាយុក្រោម ១៩ ឆ្នាំ។

DBAsia News | This Is Why Indonesia Aren't Adapting the New Format ...

បុរសវ័យ ៥១ ឆ្នាំពន្យល់ថា “គ្មានគ្រូបង្វឹកណាដែលមិនចង់ឈ្នះនោះទេ តែពេលនេះគឺជាពេលវេលាដើម្បីកែលម្អអ្វីៗដើម្បីទទួលបានលទ្ធផលនាពេលអនាគត។ ខ្ញុំចង់ជួយក្រុមឲ្យឆ្លងផុតវគ្គចែកពូលក្នុងព្រឹត្តិការណ៍ FIFA World Cup U-20 ឆ្នាំ ២០២១ និង AFF Suzuki Cup ២០២២“។