ក្លឹបអុីតាលី AC Milan បានចុះហត្ថលេខាខ្ចីជើងខ្សែការពាររបស់ Sevilla កីឡាករ Simon Kjaer ក្នុងកិច្ចសន្យា ៦ ខែជាមួយនិងជម្រើសទិញផ្តាច់។
កីឡាករសញ្ជាតិដាណឺម៉ាកវ័យ ៣០ ឆ្នាំរូបនេះផ្លាស់មក Sevilla ពី Fenerbahce ក្នុងឆ្នាំ ២០១៧ និងបង្ហាញខ្លួន ៤៦ ប្រកួតរកបាន ២ គ្រាប់។ ក្រោយមកត្រូវបានក្លឹប Atalanta ខ្ចីជើងកាលពីរដូវកាលមុន មុនពេល AC Milan ខ្ចីជើងបន្ត។
បង្វែរមកមួយរឿងទៀត វាអាចជាភ្ងាក់ផ្អើលផងដែរ ពេលដែល Kjaer ត្រូវប្រឈមមុខជាមួយខ្សែប្រយុទ្ធ Zlatan Ibrahimovic សារជាថ្មីម្តងទៀត ប៉ុន្តែម្តងនេះក្នុងនាមជាមិត្តរួមក្រុម។ ដោយគេនៅចាំបានថា ខ្សែប្រយុទ្ធស៊ុយអែតកាលពីនៅ Man Utd ធ្លាប់បានប៉ះទង្គិចជាមួយរូបគេម្តងរួចមកហើយ រហូតឈានទៅដល់ថ្នាក់ច្របាច់ករ ខ្សែការពាររូបនេះដែលជាកីឡាករនៅក្រុមគូរប្រជែង Fenerbahce។