ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur, Son Heung-min បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលយោធាថ្នាក់មូលដ្ឋានរយៈពេល ៣ សប្តាហ៍ហើយនៅថ្ងៃសុក្រនេះ។
កីឡាករវ័យ ២៧ ឆ្នាំខាងលើ ស្ថិតក្នុងចំណោមសិក្ខាកាមដែលទទួលបានលទ្ធផលល្អបំផុតទាំង ៥ រូបក្នុងចំណោមសិក្ខាកាមទាំង ១៥៧ នាក់។ ជាក់ស្ដែងរូបគេទទួលបានពិន្ទុ ១០ លើ ១០ ក្នុងវិញ្ញាសារបាញ់កាំភ្លើងផងដែរ។
Son បានចូលបណ្តុះបណ្តាលថ្នាក់មូលដ្ឋានយោធាកាលពីថ្ងៃទី ២០ ខែមេសា ដោយរូបគេទទួលបានសិទ្ធិលើកលែងពីការបំពេញកាតព្វកិច្ចយោធារយៈពេល ២ ឆ្នាំ។ ក្រោយជួយកូរ៉េខាងត្បូងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨។