Son ត្រូវអវត្តមាន​ថ្ងៃ Boxing days ដោយសារ​បណ្តឹងរបស់លោក Jose ត្រូវបាន FA ច្រានចោល​

326

សហព័ន្ធបាល់ទាត់អង់គ្លេស ហៅកាត់ថា FA បានច្រាន​ចោល​បណ្តឹងរបស់លោក Jose Mourinho ជុំវិញ​ការ​មិន​សុខចិត្ត​ចំពោះការ​កាត់សេចក្តីផ្តល់​កាតក្រហម ដល់ Son Heung-Min ក្នុងការប្រកួត​ Premier League រវាង​ Tottenham ជាមួយ Chelsea កាលពីថ្ងៃអាទិត្យ​កន្លងទៅ។

សហព័ន្ធបាល់ទាត់អង់គ្លេស FA បានសម្រេចថា នឹង​ទុក​ការសម្រេច​កាត់​សេចក្តីផ្តល់កាតក្រហម​របស់អាជ្ញាកណ្តាល ទៅលើ Son Heung-Min ទុកជាបានការដដែល ដែលមាន​ន័យ​ថាខ្សែបម្រើកូរ៉េខាងត្បូងរូបនេះ នឹងត្រូវអវត្តមាន​ ៣ប្រកួត សម្រាប់ការប្រកួត​ថ្ងៃសម្រាក ឬ ហៅថា Boxing days។

Son នឹងត្រូវ​អវត្តមាន ក្នុង​ជំនួបជាមួយនឹងក្រុម Brighton នៅថ្ងៃព្រហស្បតិ៍នេះ បន្ត​មក​អវត្តមានក្នុងប្រកួតជាមួយ Norwich និង Southampton នៅថ្ងៃបុណ្យឆ្លងឆ្នាំ។