Son ឡើងជើងដល់កំពូល! ស៊ុតមួយ Assist មួយជួយ Spurs ស៊ី Arsenal ២-១ ក្នុងជំនួប Derby (វីដេអូ)

370

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min រកបានមួយគ្រាប់ និងបញ្ចូនមួយគ្រាប់ឲ្យប្រធានក្រុម Toby Alderweireld បញ្ចប់ទីក្នុងជ័យជម្នះ ២-១ លើក្រុមកាំភ្លើងធំ Arsenal ក្នុងជំនួប Derby។

ក្នុងបរិយាកាសប្រកួតបិទទ្វារនាពហុកីឡដ្ឋាន Tottenham Hotspur ក្រុមកាំភ្លើងធំបានបើកការនាំមុខម្ចាស់ផ្ទះមុននៅនាទី ១៦’ ដោយខ្សែប្រយុទ្ធ Alexandre Lacazette ក្រោយបានតែ ៣ នាទីពោលគឺនៅនាទី ១៩ ខ្សែប្រយុទ្ធ Son Heung-min ក៏រកគ្រាប់តាមស្មើ និងលើកបាល់ជ្រុងឲ្យខ្សែការពារ Toby Alderweireld ហក់តែតគ្រាប់ជ័យជម្នះនៅនាទី ៨១’។

លទ្ធផល Premier League សប្តាហ៍ទី ៣៥ នេះក្រុមរបស់លោក Jose Mourinho មាន ៥២ ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាង ឃ្លាតពីតំណែង Top 4 ៧ ពិន្ទុដោយនៅសល់ ៣ ប្រកួតទៀតប៉ុណ្ណោះលីគនិងបញ្ចប់រដូវកាល។

វីដេអូហាយឡាយ