Son Heung-Min បំបែក​កំណត់ត្រា​ កីឡាករកូរ៉េល្អបំផុតឆ្នាំ ២០១៩

238

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង ឬ Korea Football Association បានប្រកាស​ឲ្យកីឡាករក្លឹប Tottenham Hotspur, Son Heung-Min ជាប់ជាកីឡាករល្អបំផុត​ប្រចាំឆ្នាំ ២០១៩។

នេះគឺជាការឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ប្រទេសកូរ៉េខាងត្បូង ជាលើកទី ៤សម្រាប់រូបគេ ពោលគឺខ្សែប្រយុទ្ធរូបនេះ ធ្លាប់ឈ្នះនៅឆ្នាំ ២០១៣, ២០១៤, ២០១៧ និង ២០១៩ ហើយមកទល់ពេលនេះ នៅមិនទាន់​មានកីឡាករកូរ៉េណា ដែល​អាចឈ្នះពានរង្វាន់​នេះ ច្រើន​ជាង Son នោះទេ។

Ki Sung-yeung របស់​ក្លឹប Newcastle United ធ្លាប់​ឈ្នះពានរង្វាន់នេះ បានត្រឹមតែ ៣ដងប៉ុណ្ណោះ ​គឺក្នុង​ឆ្នាំ ២០១១, ២០១២ និង ២០១៦។ សូម​បញ្ជាក់ថា ពានរង្វាន់កីឡាករកូរ៉េល្អបំផុតនេះ ត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ ២០១០ ហើយអ្នក​ឈ្នះដំបូងគេ គឺ Park Ji-Sung ដែលជាអតីតកីឡាករក្លឹប Manchester United។ ហើយ​កាលពីឆ្នាំ ២០១៨ កីឡាករកូរ៉េដែលឈ្នះពានរង្វាន់នេះ គឺ Hwang Ui-jo ដែលពេលនោះ គាត់លេងក្នុងលីគនៅជប៉ុន តែពេលនេះ ជាកីឡាកររបស់ក្លឹប Bordeaux៕