Spurs គ្រោងពង្រីកកុងត្រាថ្មីដល់ Son ដែលមានតម្លៃពលកម្ម ២០ មុឺនផោន/សប្តាហ៍

93

ថ្នាក់ដឹកនាំរបស់ក្លឹប Tottenham Hotspur ជឿជាក់ថាខ្សែប្រយុទ្ធ Son Heung-min នឹងនៅតែបន្តកុងត្រាថ្មីជាមួយក្លឹប នេះបើយោងតាម ESPN ។

Son បានស្ថិតក្នុងទម្រង់លេងមួយយ៉ាងល្អនៅរដូវកាលនេះដោយរកបាន ១០ គ្រាប់និង Assist ៣ លើករាល់ការប្រកួតទាំងអស់ ហើយ Spurs កំពុងសម្លឹងមើលការពង្រីកកុងត្រារបស់តារាឆ្នើមកូរ៉េខាងត្បូងរូបនេះ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ ឆ្នាំមានរហូតដល់ឆ្នាំ ២០២៣ ដូច្នេះមិនមានភាពប្រញាប់ប្រញាល់ទេ ប៉ុន្តែក្លឹបនៅតែចង់រក្សារូបគេដដែល ។

យោងតាមប្រភពពី Football Insider បានឲ្យដឹងថា Son ត្រូវបានគេផ្តល់កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំដែលមានតម្លៃពលកម្មប្រមាណជាជាង ២០០,០០០ ផោនក្នុងមួយសប្តាហ៍ ដែលស្មើនិងចំណូលខ្សែប្រយុទ្ធ Harry Kane និងខ្សែបម្រើ Tanguy Ndombele ។