លោក Jose Mourinho បានចេញមកបញ្ជាក់ថាក្រុម Tottenham Hotspur និងប្តឹងប្រឆាំងនឹងការពិន័យកាតក្រហមលើកីឡាករ Heung Min Son ក្នុងពេលប្រកួតចាញ់ Chelsea ២-០ កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញក្នុងវគ្គទី ២ បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថាមានកំហុសយកជើងធាក់ទៅលើខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ។
លោក Mourinho បាននិយាយថា“ ខ្ញុំសង្ឃឹមថា Son មិនត្រូវបានពិន័យធ្ងន់ធ្ងរពេកទេ កំហុសគឺផ្តើមចេញពី Rudiger មុន ដូច្នេះខ្ញុំសង្ឃឹមថានឹងកាត់ក្តីឲ្យស្មើភាព។
គួររំលឹកថា នេះជាលើកទី ២ ហើយដែល Son ត្រូវបានបណ្តេញចេញនៅរដូវកាលនេះ បន្ទាប់ពីទទួលកាតក្រហមក្នុងពេលប៉ះទង្គិចជាមួយ Andre Gomes ក្នុងពេលស្មើ ១-១ ជាមួយក្រុម Everton កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។
វីដេអូ