Spurs ទិញបានខ្សែការពារសញ្ជាតិវែលមួយរូប ក្នុងតម្លៃខ្លួន ១១ លានផោន

59

ក្លឹប Tottenham Hotspur បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិវែល Joe Rodon ពី Swansea City ក្នុងតម្លៃខ្លួន ១១ លានផោនជាមួយកិច្ចសន្យា​ ៥ ឆ្នាំ ។

Spurs seal late move for Welsh defender Rodon on deadline day

ខ្សែការពារវ័យ ២២ ឆ្នាំរូបនេះ ជាថ្នាលយុវជនរបស់ក្លឹប Swansea ហើយចូលលេងក្នុងក្រុមធំដំបូងបាន ២ រដូវកាលចុងក្រោយ ។ Rodon បានជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិវែលលេងទល់ អង់គ្លេស, អៀរឡង់ និងប៊ុលហ្គារី ផងដែរកាលពីពេលថ្មីៗ ។

សម្រាប់ក្រុមអ្នកចាត់ការ Jose Mourinho បានពង្រឹងនៅតំបន់ការពារតាមរយៈការនាំចូល ខ្សែការពារឆ្នើមៗមួយចំនួនដូចជា Matt Doherty និង Sergio Reguilon អំឡុងពេលទីផ្សារដោះដូរ។

Spurs enlist Gareth Bale to help sign Joe Rodon from Swansea City - Paper  Round - Eurosport

សម្រាប់ការមកដល់របស់ Rodon អាចជាការជំនួសរយៈពេលវែងសម្រាប់ខ្សែការពារ Jan Vertonghen ដែលបានចាកចេញពីក្រុមនៅចុងរដូវកាលមុន ។