Spurs ទិញបានខ្សែបម្រើម្នាក់ពី Lyon ក្នុងតម្លៃ ៦០លានអឺរ៉ូ

252

ក្រុម Tottenham បានចុះហត្ថលេខាទិញយកខ្សែបម្រើសញ្ជាតិបារាំង Tanguy Ndombele ពីក្លឹប Lyon ដែលមានតម្លៃខ្លួន ៦០លានអឺរ៉ូ (៥៣,៨ លានផោន) ជាមួយកុងត្រារហូតដល់ឆ្នាំ ២០២៥។

Image result for Tanguy Ndombele

កីឡាករវ័យ ២២រូបនេះបានបំបែកកំណត់ត្រាផ្ទេររបស់ខ្សែការពារ Davinson Sanchez ដែល Spurs បានទិញពីក្រុម Ajax ក្នុងតម្លៃ ៤២លានផោន កាលពីខែសីហាឆ្នាំ ២០១៧។

Ndombele បានចូលរួមជាមួយ Lyon នៅឆ្នាំ ២០១៧ និងបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ នៃក្របខ័ណ្ឌលីគកំពូលបារាំង Ligue 1 កាលពីរដូវកាលមុន។ រូបគេបានបង្ហាញខ្លួន ៩៦ប្រកួតឲ្យ Lyon និង Assist បាន ១៦លើកផងដែរ។

Related image

Ndombele គឺជាកីឡាករចំណូលថ្មីទី ២របស់ Tottenham នៅរដូវក្តៅនេះបន្ទាប់ពីកីឡាករ Jack Clarke ដែរ Spurs ទើបតែទិញពីក្លិប Leeds United។

ប្រភព៖ BBC