Sterling៖ Real Madrid គឺជាក្លឹបដ៏អស្ចារ្យមួយ

487

ខ្សែបម្រើក្លឹបមេឃខៀវ Raheem Sterling បាននិយាយថា Real Madrid គឺជាក្លឹបដ៏អស្ចារ្យមួយ តែទទូចថារូបគេរីករាយនៅជាមួយ Manchester City។

Image result for raheem sterling real madrid

កីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ផ្លាស់ទៅកាន់ Real ក្រោយ City ជាប់បំរាម ២ ឆ្នាំក្នុងការលេងនៅក្របខ័ណ្ឌអឺរ៉ុប។

ថ្លែងប្រាប់កាសែតអេស្បា៉ញ Sterling ថា “បច្ចុប្បន្នខ្ញុំនៅជាមួយ City ហើយខ្ញុំពិតជារីករាយណាស់ ខ្ញុំបានត្រឹមនិយាយថា Real គឺជាក្លឹបដ៏អស្ចារ្យមួយ ខ្ញុំមានកិច្ចសន្យាជាមួយ City ខ្ញុំត្រូវតែគោរពវា” ។

Image result for raheem sterling real madrid

គួរបញ្ជាក់ថា Man City និងត្រូវតទល់ជាមួយ Real Madrid នៅវគ្គ ១៦ ក្រុម Champions League ក្នុងប្រកួតជើងទី ១ នៅទឹកដី Bernabeu នាថ្ងៃពុធនេះ និងត្រឡប់មកកីឡដ្ឋាន Etihad ជើងទី ២ នាថ្ងៃទី ១៧ ខែមីនា។