កក្រើក! Suarez និងផ្លាស់ទៅក្រុមគូប្រជែង Atletico Madrid

88

ក្រុម Barcelona បានយល់ព្រមអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Luis Suarez ចូលរួមជាមួយក្រុមគូប្រជែង Atletico Madrid ហើយ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយ បានយល់ព្រមលើលក្ខខណ្ឌកាត់បន្ថយប្រាក់ឈ្នួលជាមួយ Atletico បន្ទាប់ពីការផ្លាស់ទៅ Juventus ត្រូវជួបជាមួយបញ្ហាលិខិតឆ្លងដែន។

ដំបូងឡើយប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បានរារាំងកិច្ចព្រមព្រៀងនេះ ព្រោះវាជាការផ្លាស់ទៅក្លឹបគូប្រជែង ។ ប៉ុន្តែបន្ទាប់ពីបានជួបជាមួយតំណាងរបស់ Suarez លោកក៏យល់ព្រម ។

Atletico នឹងត្រូវបង់ថ្លៃឈ្នួលមិនលើសពី ៤ លានអឺរ៉ូសម្រាប់កីឡាករវ័យ ៣៣ ឆ្នាំដែលនឹងពឹងផ្អែកលើគុណសម្បត្តិជួយក្រុមលេងនៅ Champions League ។

រូបគេនិងអាចរកបានពាក់កណ្តាលនៃទឹកប្រាក់ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំដែលគាត់ធ្លាប់នៅ Barca ពេលផ្លាស់ទៅ Atletico ។