សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថា ក្រុមផលិតគ្រឿងយន្ត Suzuki នឹងបន្តធ្វើជាម្ចាស់ឧបត្ថម្ភធំ នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Championship នៅឆ្នាំ២០២០។
នេះនឹងធ្វើឱ្យព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០២០ ជាលើកទី៧ ជាប់ៗគ្នាដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន ឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ថ្នាក់តំបន់ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ការប្រកួតនៅឆ្នាំ ២០២០ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី ២៣ ខែ វិច្ឆិកា ដល់ថ្ងៃទី ៣១ ខែធ្នូ ចុងឆ្នាំនេះដោយមានប្រទេសចំនួន ១០ មកពីអាស៊ីអាគ្នេយ៍ដណ្ដើមជើងឯក។