Teerasil Dangda ចូលរួមជាផ្លូវការជាមួយក្លឹបលីគកំពូលជប៉ុន Shimizu S-Pulse

225

ខ្សែប្រយុទ្ធថៃ Teerasil Dangda បានបញ្ចប់ការផ្ទេរពីក្លឹប Muangthong United ទៅ Shimizu S-Pulse ជាផ្លូវការហើយមុនរដូវកាល J1.League ២០២០ ខាងមុខនេះ។

Image result for Teerasil Dangda Shimizu S-Pulse

ការព្រមព្រៀងរវាងក្លឹបទាំងពីរបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ខណៈពេលនេះខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំបានព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនចប់រួចរាល់ហើយជាមួយ Shimizu S-Pulse យោងតាមការប្រកាសរបស់ក្លឹបនៅលើបណ្តាញសង្គម។

Image result for Teerasil Dangda Shimizu S-Pulse

Dangda ធ្លាប់បានចំណាយពេលមួយរដូវផងដែរនៅ J1.League ជាមួយ Sanfrecce កាលពីឆ្នាំ ២០១៨ ដោយរកបាន ៦ គ្រាប់ក្នុង ២៤ ប្រកួត។