Theerathon អាចក្លាយជាកីឡាករដំបូងជាជនជាតិថៃ ឈ្នះពានលីគកំពូលជប៉ុន J1.League

791

ខ្សែការពារស្លាបឆ្នើមជនជាតិថៃ Theerathon Bunmathan របស់ក្លឹប Yokohama F. Marinos កាន់តែមានសង្ឃឹម អាចនិងបង្កើតប្រវត្តិសាស្រ្តឈ្នះពានលីគកំពូលជប៉ុន J1 League ក្រោយជ័យជម្នះលើក្រុមការពារជើងឯក Kawasaki Frontale ក្នុងលទ្ធផល ៤-១ កាលពីម្សិលមិញ។

Theerathon

Theerathon វ័យ ២៩ឆ្នាំលេង ៩០នាទីពេញ ជួយក្រុមឈ្នះក្នុងប្រកួតទី ៣៣ ក្នុងចំណោម ៣៦ប្រកួតដែលមាន ១៨ក្រុមចូលរួមប្រកួតប្រជែង ពោលគឺនៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះប្រសិនបើបន្តក្នុងលទ្ធផលល្អ រូបគេនិងអាចក្លាយជាកីឡាករថៃដំបូងឈ្នះពានលីគកំពូលជប៉ុន។

Related image

Yokohama F. Marinos បច្ចុប្បន្នស្ថិតនៅកំពូលតារាងមាន ៦៧ពិន្ទុតាមពីក្រោយដោយ FC Tokyo មាន ៦៤ពិន្ទុ ខណៈ FC Tokyo ភ្លាត់ស្មើក្នុងដីខ្លួនឯង ១-១ ជាមួយ Urawa Red Diamonds នាប្រកួតម្សិលមិញផងដែរ។