Thitipha ថាគោលដៅធំរបស់ BG Pathum គឺលេងនៅ AFC Champions League រដូវកាលក្រោយ

72

ខ្សែបម្រើវ័យ ២៧ ឆ្នាំ Thitiphan Puangjan របស់ក្រុម BG Pathum United បានបង្ហើបឲ្យដឹងថាគោលដៅធំរបស់ក្លឹបគឺបានលេងនៅ AFC Champions League រដូវកាលក្រោយ។

Thitipan-Puangchan

កីឡាករប្រធានក្រុមរហស្សនាមទន្សាយសរូបនេះ បានប្រាប់ថាក្រុមបានត្រៀមរួចរាល់ជិត ១០០% ហើយ។ ហើយសង្ឃឹមថាអ្វីៗនឹងល្អឥតខ្ចោះ រហូតឈានទៅដល់គោលដៅលេង AFC Champions League រដូវកាលក្រោយ។

Thitiphan ថា ” សម្រាប់កីឡាករយើងបានត្រៀមខ្លួនជិត ១០០ ភាគរយហើយ ឥឡូវនេះនៅសល់តែយុទ្ធសាស្ត្រដែលគ្រូបង្វឹកលោក Dusit Chalermsan ដាក់ឲ្យអនុវត្តន៍តែប៉ុណ្ណោះ” ។

ខ្សែបម្រើមានបទពិសោធន៍លេងនៅ J.League ជាមួយក្រុម Oita Trinita បន្ថែមថា  ៉យើងរំពឹងនឹងអាចរក្សាបាននូវលទ្ធផលល្អដូច ៤ ប្រកួតដំបូង គោលដៅរបស់ក្រុមជាការពិតយើងមើលទៅខ្ពស់ តែយើងត្រូវសហការគ្នាធ្វើឲ្យបានល្អ ” ។

BG Pathum | United