Timo Werner បែរមកចចារជាមួយតោខៀវ Chelsea ទទួលបានប្រាក់ឈ្នួល ២២ មុឺនផោន/សប្តាហ៍

199

ខ្សែប្រយុទ្ធក្លឹប RB Leipzig កីឡាករ Timo Werner បានមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនិងការផ្លាស់ទៅចូលរួមជាមួយក្រុម Liverpool។ យ៉ាងណាមិញមួយរយៈចុងក្រោយនេះវាហាក់ដូចជាក្រុមហង្សក្រហម មិន​ចាប់​អារម្មណ៍លើ​រូប​គេ​ទៀត​ទេ​ក្នុង​រដូវ​កាល​នេះ។

Bundesliga | Why everyone should be excited about RB Leipzig and ...

យោងតាមការចេញផ្សាយរបស់កាសែតអាឡឺម៉ង់ Bild បានឲ្យដឹងថា Werner កំពុងយល់ព្រមដើម្បីចូលរួមជាមួយក្រុមតោខៀវ Chelsea របស់អ្នកចាត់ការ Frank Lampard។

ប្រភពខាងលើបានរាយការណ៍ទៀតថាតារាវ័យ ២៤ ឆ្នាំបានព្រមព្រៀងលើកិច្ចសន្យារយៈពេលវែង ទទួលបានតម្លៃពលកម្ម ២០០,០០០ ផោនក្នុងមួយសប្តាហ៍ ហើយតម្លៃទិញផ្តាច់ ៥៣ លានផោនផងដែរពី RB Leipzig។

Timo Werner - Player Profile - Football - Eurosport

បច្ចុប្បន្ន Timo Werner រកគ្រាប់បាល់បាន ៧៥ គ្រាប់ ក្នុង ១២២ ប្រកួតចាប់តាំងពីចូលរួមជាមួយ RB Leipzig ក្នុងឆ្នាំ ២០១៣។