Tunez៖ ខ្ញុំមកកាន់ BG Pathum ដើម្បីឈ្នះពានលីគកំពូលថៃ

178

ក្លឹប BG Pathum United បាននាំចូលអតីតខ្សែការពាររបស់ក្លឹប Buriram United កីឡាករ​ Andres Tunez ដើម្បីមកពង្រឹងក្រុមត្រៀមបន្តរដូវកាល ២០២០ ខាងមុខ​។​

ខ្សែការពារសញ្ជាតិវេណេហ្ស៊ុយអេឡាវ័យ ៣៣ ឆ្នាំរូបនេះ​ នឹងពាក់អាវលេខ ៣០ ដើម្បីលេងឲ្យក្រុមថ្មី បន្ទាប់ពី​ដើរចេញពី Buriram United ជាទីដែលរូបគេបានរួមរស់អស់រយៈពេល ៧ ឆ្នាំ។

ថ្លែងក្នុងការបង្ហាញខ្លួនផ្លូវការ Tunez និយាយថា “ខ្ញុំមកកាន់ទីនេះគឺដើម្បីឈ្នះលីគកំពូលថៃ កាលពីមុនខ្ញុំបានជួប BG Pathum ក្នុងនាមជាគូរប្រជែង ហើយមានអារម្មណ៍ថាវាពិបាកក្នុងការយកឈ្នះពួកគេ។ ខ្ញុំនៅតែសង្ឃឹមថាអាចដណ្តើមបានជើងឯកជាមួយក្លឹបនេះ។