U-16 កម្ពុជា​ចេញទៅ​ឡាវ​ល្ងាច​នេះត្រៀម​ប្រកួត​ជម្រុះ​ពាន AFC U-16 ឆ្នាំ​២០២០

177

ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៦​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវនា​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​នេះ ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន​ជើងឯក​អាស៊ីឆ្នាំ​២០២២ AFC U-16 Championship 2020 ប្រចាំ​ពូ​ល ចាប់ពី​ថ្ងៃ​ទី​១៨ រហូតដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។

សម្រាប់​បេសកកម្ម​នេះ​គឺ​ដឹកនាំ​ដោយ​លោក Inoue Kazunori គ្រូ​បង្វឹក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា រួម​ជាមួយ​កីឡាករ ២៣​នាក់​ដែល​ភាគច្រើន​ជា​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​កីឡាករ​ក្លឹប​មួយ​ចំនួន​។ ចំពោះ​សមាសភាព​គូប្រជែង​ក្នុង​ពូ​ល​វិញ សុទ្ធ​សឹង​ជា​ក្រុម​ខ្លាំង​ៗ​រួមមាន​ក្រុម U-16 ជប៉ុន​ម៉ាឡេស៊ី និង​ម្ចាស់ផ្ទះ​ឡាវ។​

ចំពោះ​កម្មវិធី​វិញ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹង​ត្រូវ​ប៉ះ​ក្រុម U-16 ម៉ាឡេស៊ី ដែល​ជា​ក្រុម​ទើប​លើក​ពាន AFF U-16 Championship ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ កាល​ពេល​ថ្មីៗ​មុនគេនា​ថ្ងៃ​ទី​១៨-​កញ្ញា មុន​ក្រុម​យុវជន​កម្ពុជា​បន្ត​ប៉ះ​ក្រុម​ខ្លាំង U-16 ជប៉ុននា​ថ្ងៃ​ទី​២០-​កញ្ញា និង​ប្រកួត​ចុងក្រោយជួប​ក្រុម​យុវជន U-16 ឡាវនៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ ដដែល ហើយ​បាន​ត្រឡប់​មក​មាតុភូមិ​វិញ៕