U23 ជប៉ុន ណាត់ក្រុមអាហ្រ្វិក ២ ប្រកួតមិត្តភាពត្រៀម​កីឡាអូឡាំពិក 2020

383

សហព័ន្ធ​បាល់ទាត់ជប៉ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនអាយុក្រោម ២៣ ឆ្នាំនឹងប្រកួតមិត្តភាពកម្តៅសាច់ដុំ ជាមួយអាហ្វ្រិកខាងត្បូង និងកូឌីវ័រនៅខែមីនា សម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។​

ក្រុមរបស់គ្រូបង្វឹកលោក Hajime Moriyasu នឹងត្រូវប៉ះ អាហ្រ្វិកខាងត្បូង នៅកីឡដ្ឋាន Sanga ទីក្រុង Kyoto នៅថ្ងៃទី ២៧ ខែមីនាមុនពេលជួបក្រុមកូឌីវ័រ នៅកីឡដ្ឋាន Level 5 ក្នុងទីក្រុង Fukuoka ៣ ថ្ងៃក្រោយ។

ជម្រើស​ជាតិ​ជប៉ុន ទទួលបានកៅអីស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះអូឡាំពិក ខណៈប្រទេសអាស៊ី ៣ ផ្សេងទៀតនឹងទទួលបានកៅអីអាស្រ័យលើចំណាត់ថ្នាក់របស់ពួកគេនៅក្នុងចំណោម ១៦ ប្រទេសតាមរយៈការប្រកួតដណ្តើមពានរង្វាន់ AFC U-23 ឆ្នាំ ២០២០ នៅប្រទេសថៃនៅខែក្រោយ។