Ulsan Hyundai តែងតាំងជើងចាស់ជម្រើសជាតិកូរ៉េខាងត្បូងជាគ្រូបង្វឹកថ្មី

72

ក្រុម Ulsan Hyundai បានប្រកាសតែងតាំងលោក Hong Myung-bo ជាគ្រូបង្វឹកថ្មី គឺក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ  បន្ទាប់ពីគ្រូបង្វឹកមុនលោក Kim Do-hoon បានដឹកនាំក្រុមឈ្នះជើងឯក AFC Champions League 2020 ដែលជាលើកទី ២ ក្នុងប្រវត្តិសាស្រ្តក្លឹប ។

លោក Hong Myung-bo

Ulsan Hyundai បានយកឈ្នះ ២-១ លើក្រុមអឺរ៉ង់ Persepolis នៅវគ្គផ្តាច់ព្រ័ត្រ ACL ដែលជាការប្រកួតចុងក្រោយរបស់លោក Kim Do-hoon ខណៈកិច្ចសន្យារបស់គាត់ត្រូវផុតកំណត់ និងបានឯកភាពគ្នាលើការមិនបន្ត។

លោក Kim Do-hoon

គ្រូបង្វឹកថ្មីលោក Hong Myung-bo គឺជាអតីតខ្សែការពាររបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអំឡុងឆ្នាំ ១៩៩០-២០០២ ។ លោកជាកីឡាករសំខាន់មួយរូបក្នុងចំណោមសមាជិកសំខាន់ឯទៀតដែលជួយក្រុមអាស៊ីមួយនេះទទួលបានលេខ ៤ នៅ FIFA World Cup 2002 ។

ក្នុងអាជីពជាកីឡាករលោកធ្លាប់លេងឲ្យក្រុមជប៉ុន Kashiwa Reysol, Pohang Steelers (កូរ៉េខាងត្បូង) និង LA Galaxy របស់អាមេរិចជាដើម ។

លោក Hong Myung-bo

លោក Hong ក៏ធ្លាប់កាន់តំណែងដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរក្នុងឆ្នាំ ២០១៣-១៤ ។