United ប៉ះ Chelsea ខណៈ Arsenal ប៉ះម្ចាស់ជើងឯក Man City វគ្គ ៤ ក្រុម FA Cup

164

ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបជាមួយតោខៀវ Chelsea ហើយ Arsenal ត្រូវប៉ះម្ចាស់ជើងឯក Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup។

Image may contain: text

នៅវគ្គ ៨ ក្រុម Man Utd បានទំលាក់ Norwich City ខណៈដែល Chelsea ទើបតែទំលាក់ Leicester City កាលពីយប់មិញ។ ចំណែក Arsenal បានយកឈ្នះ Sheffield United ត្រូវប៉ះម្ចាស់ការពារតំណែងជើងឯក Man City ដែលទើបទំលាក់ Newcastle។

ការប្រកួតរបស់ក្រុមទាំង ៤ និងត្រូវធ្វើនៅកីឡដ្ឋាន Wembley នាចុងសប្តាហ៍ថ្ងៃទី ១៨ និង ១៩ ខែកក្កដា។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងធ្វើនៅថ្ងៃសៅរ៍ទី ១ ខែសីហា។