ក្រុមបិសាចក្រហមជប៉ុន Urawa Reds Diamonds មានសង្ឃឹមច្រើនដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Champions League ក្រោយយកឈ្នះក្រុមខ្លាំងចិន Guangzhou Evergrande ២-០ ក្នុងជើងទី ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅទឹកដីជប៉ុន។
ក្រុមម្ចាស់ផ្ទះ Urawa Red ចាប់ផ្ដើមបានល្អបន្ទាប់ពី Fabricio បើកការនាំមុខនៅនាទី ១៩’ ក្នុងវគ្គទី១ មុនពេលកីឡាករជប៉ុន Takahiro Sekine បន្ថែមគ្រាប់ទី ២ នៅវគ្គទី ២ នាទី ៧៥’។ Guangzhou Evergrande ដែលដឹកនាំដោយអតីតខ្សែការពារធ្លាប់ឈ្នះ Ballon D’or, Fabio Cannavaro ក៏មានឱកាសរកគ្រាប់បាល់បានដែរនៅនាទី ៨៤’ តែគ្រាប់បាល់របស់ Wei Shihao ត្រូវអាជ្ញាលើកទង់ Offside។
២ គ្រាប់នេះធ្វើអោយ Urawa Red Diamonds មានឱកាសច្រើនក្នុងការបន្តដំណើរឈ្នះពាន AFC Champions League ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះ ២លើកនៅឆ្នាំ២០០៧ និង ២០១៧ ខណៈ Guangzhou Evergrande ក៏ធ្លាប់ឈ្នះ ២លើកដែរនៅឆ្នាំ២០១៣ និង ២០១៥៕
ទស្សនាវីដេអូហាយឡាយ