ក្រុមជប៉ុន Urawa Reds Diamond បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្លិបកំពូលអាស៊ី AFC Champions League ហើយ ក្រោយយកឈ្នះក្រុមចិន Guangzhou Evergrande ១-០ ជើងទី២ និងសរុបទាំង ២ជើង ៣-០។
កាលជើងទី១នៅទឹកដីជប៉ុន Urawa Reds បានយកឈ្នះ ២-០ ហើយបន្តរកបានជ័យជំនះទៀតក្នុងជើងទី២ នៅចំពោះមុខអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Guangzhou Evergrande។ មួយគ្រាប់ជ័យជំនះរបស់ Urawa Reds សំរេចបានដោយខ្សែប្រយុទ្ធ Shinzo Koroki ដែលជាការតែតបញ្ចូលទីនៅវគ្គទី២ នាទីទី៥០’។
ដូច្នេះក្រុមជើងឯក ២សម័យ Urawa ដែលធ្លាប់ឈ្នះនៅឆ្នាំ២០០៧ និង ២០១៧ នឹងបន្តស្វែងរកពាន AFC Champions League របស់ខ្លួនដោយនឹងត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal ជើងទី១ នៅថ្ងៃទី៩ ខែវិច្ឆិកា និងជើងទី២ ថ្ងៃទី២៤ ខែវិច្ឆិកាដដែល៕
វីដេអូហាយឡាយ