V.League អាចនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៣ ខែតុលាខាងមុខ

81

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ V. League អាចនឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៣ ខែតុលាឆាប់ៗខាងមុខ បើយោងតាមក្រុមហ៊ុន VPF ដែលជាម្ចាស់ឧបត្ថម្ភធំនៃលីគកំពូលមួយនេះបញ្ជាក់។

V. League eyes October return

VPF បានស្នើសុំផែនការចំនួន ២ ដើម្បីឲ្យក្លឹបក្នុងស្រុកប្រមូលផ្ដុំបន្តរដូវកាល។ ក្រុមចំនួន ៦ ក្នុងលីគ ដែលកំពុងលេងដើម្បីចៀសវាងការកាត់ចោល នឹងមានការប្រកួតទាំងអស់បញ្ចប់រដូវកាលត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ខណៈក្រុមកំពូលទាំង ៨ ដែលប្រជែងគ្នាដណ្តើមជើងឯកត្រូវការបញ្ចប់នៅថ្ងៃទី ២២ ខែវិច្ឆិកា។

សម្រាប់ជម្រើសទី ២ ការប្រកួតចុងក្រោយសំរាប់ផ្នែកខាងក្រោមនឹងបន្តរហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា ខណៈដែលផ្នែកខាងលើបញ្ចប់នៅថ្ងៃទី ២៩ ខែវិច្ឆិកា។ យ៉ាងណាក៏ដោយនេះជាជម្រើសតិចបំផុតព្រោះក្លឹបមានពេលតែ ៤៥ ថ្ងៃដើម្បីត្រៀមសំរាប់រដូវកាល ២០២១។

Vietnam football may resume in September - VnExpress International

VPF បាននិយាយថាខ្លួនត្រូវការពេលវេលាយ៉ាងតិច ៦០ ថ្ងៃ ដើម្បីបញ្ចប់ការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ។ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាល ២០២១ ក្លឹបក៏ត្រូវការពេលវេលាប្រហែល ៤៥ ទៅ ៦០ ថ្ងៃដើម្បីត្រៀមបុគ្គលិក ហិរញ្ញវត្ថុ និងសម្ភារៈ។

V-League ឆ្នាំ ២០២១ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផងដែរយោងទៅតាមច្បាប់នៃរដូវកាល ២០២០ ដូច្នេះក្រុមជម្រើសជាតិវៀតណាមនឹងត្រូវប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកអាស៊ីឆ្នាំ ២០២២ និង AFF Cup ដែលត្រូវបានផ្លាស់ប្តូរទៅខែមីនា និងមេសា ឆ្នាំក្រោយ។