Valencia ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​អ្នក​ចាំទី Jasper Cillessen​ ពី Barcelona តំលៃ ៣៥លាន​អឺរ៉ូ​

225

ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ Valencia បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ក្នុង​ការ​នាំ​យក​អ្នកចាំទី​ហូ​ឡង់​ដៃ​ទី២ ​របស់ Barcelona, Jasper Cillessen​ ក្នុង​តំលៃ ៣៥លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​រូប​នេះ​បង្ហាញខ្លួន​នៅBarcelona បានតែ ៣២ប្រកួត​ប៉ុណ្ណោះ ក្នុង​រយៈពេល​បី​រដូវ​កាល​ជាមួយ Barcelona ក្នុងនាម​ជា​អ្នកចាំទី​ដៃ​ទី២  ពីក្រោម Andre TerStegen តែ​ក៏​ជា​សមាជិក​ក្រុម​ដែល​ជួយ Barcelona ឈ្នះជើងឯក La Liga​ ២​លើក Copa del Rey ២លើក និង Spanish Super Cup ១​លើក​។

Image result for jasper cillessenបើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យ​ដឹង Cillessen​ នឹង​ទទួល​​បាន​កិច្ចសន្យា ឆ្នាំ​ជាមួយValencia ខណៈ​ដែល​ក្លិប​ក៏បាន​ចំណាយ​លើសពី ៣៥លាន​អឺរ៉ូ​នេះដល់​ទៅ ៨០លាន​អឺរ៉ូ​ក្នុង​ការ​ផ្តាច់​កិច្ចសន្យា​ដែល​នៅសល់​ជាមួយ Barcelona​។​ ​

Image result for jasper cillessen

Valencia បាន​បញ្ចប់​រដូវ​កាល ២០១៨-១៩ កន្លងទៅ​លេខ​៤ ​ក្នុង​តារាង ហើយក៏​នឹង​បង្ហាញខ្លួន​នៅ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​ថ្មី​ខាងមុខ​។​ ​រំលឹក​ថា Barcelona បាន​ទិញ​យក Jasper Cillessen​ ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុង​តំលៃ ១១.១លាន​ផោន​ប៉ុណ្ណោះ​ ដើម្បី​ជំនួស​អ្នកចាំទី​ដៃ​ទី​ពីរ Claudio Bravo ដែល​ចាក​ចេញទៅ Manchester City កាលពី​ឆ្នាំ២០១៦

ប្រភព៖ Bayon TV