Van Hau ជួយ Heerenveen ឈ្នះ ២-០ ក្នុងថ្ងៃបង្ហាញខ្លួនដំបូង

364

តារាឆ្នើមវៀតណាម Doan Van Hau បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Heerenveen របស់ហូឡង់ បន្ទាប់ពីក្លឹបនេះបានខ្ចីជើងកាលពីខែសីហា។

Van Hau ទើបតែមានឪកាសបង្ហាញសមត្ថភាពក្រោយប្តូរចូលនៅនាទី ៨៩’​ ក្នុងប្រកួត​ដែលក្រុមម្ចាស់ផ្ទះ Heerenveen យកឈ្នះក្រុម Roda JC ដោយលទ្ធផល ២-០ នៅជុំទី ២ ពាន KNVB Cup ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ​។

ប្រកួតបន្ទាប់​កីឡាករវ័យ ២០ ឆ្នាំផ្ទេរពីក្លឹប Hanoi FC រូបនេះ ត្រូវបានគេសង្ឃឹមថាអាចនឹងត្រូវបង្ហាញខ្លួនម្តងទៀត នឹងជាលើកដំបូងសម្រាប់រូបគេក្នុងប្រកួតលីគកំពូលហូឡង់ Eredivisie នៅថ្ងៃសៅរ៍ខាងមុខនេះ។

គួរបញ្ជាក់ថា Doan Van Hau បានដើរតួយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នេះដោយរកបាន ២ គ្រាប់ឲ្យវៀតណាមក្នុងជ័យជម្នះ ៣-០ លើឥណ្ឌូនេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះមេដាយមាសជាលើកដំបូង។