VFF ព្រមានកីឡាករវៀតណាមមួយរូប រឿងប្រើប្រាស់រូបភាពក្រុមជម្រើសជាតិ ដោយគ្មានការអនុញ្ញាត

242

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានធ្វើការព្រមានដល់ខ្សែការពារ Que Ngoc Hai ចំពោះការប្រើប្រាស់រូបភាពរបស់ក្រុមជម្រើសជាតិ ដោយគ្មានការអនុញ្ញាតក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម។

King's Cup: Vietnam have a centre-back problem - VnExpress International

កាលពីថ្ងៃព្រហស្បតិ៍ VFF បាននិយាយថាប្រធានក្រុមជម្រើសជាតិ Que Ngoc Hai បានរំលោភសិទ្ធិរូបភាពរបស់ខ្លួន បន្ទាប់ពីបានសម្តែងនៅក្នុងវីដេអូផ្សព្វផ្សាយឲ្យក្រុមហ៊ុនហ្គេមមួយ ហើយបានប្រើប្រាស់រូបភាពក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដោយគ្មានការយល់ព្រមពី VFF ។

ក្រោយមកសហព័ន្ធបានចេញសេចក្តីប្រកាសមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា “ សិទ្ធិរូបភាពរបស់ក្រុមជម្រើសជាតិវៀតណាម គឺស្ថិតនៅក្រោមការគ្រប់គ្រង និងជាទ្រព្យសម្បត្តិពាណិជ្ជកម្មរបស់ VFF ។ ការប្រើប្រាស់ពាណិជ្ជកម្ម នៃទ្រព្យសម្បត្តិរបស់ក្រុមជម្រើសជាតិវៀតណាម មិនត្រូវបានអនុញ្ញាតក្នុងទម្រង់ណាមួយដោយគ្មានអាជ្ញាប័ណ្ណ VFF ផ្លូវការឡើយ” ។

Bad boy Que Ngoc Hai grows up

VFF បានស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់ និងដកមាតិកាទាំងអស់ដែលទាក់ទងនឹងក្រុមជម្រើសជាតិក្នុងឯកសារផ្សព្វផ្សាយរបស់ខ្លួន។

សហព័ន្ធក៏បានអំពាវនាវដល់ក្រុមហ៊ុន កីឡាករ និងសមាជិកក្រុមជម្រើសជាតិ ត្រូវគោរពសិទ្ធិអ្នកនិពន្ធរបស់ខ្លួន ដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទបញ្ញត្តិរបស់ VFF ដើម្បីចៀសវាងការរំលោភស្រដៀងគ្នា។

Bad boy Que Ngoc Hai grows up

គួររំលឹកថា កាលពីថ្ងៃទី ២៧ ខែសីហា ខ្សែការពារវ័យ ២៧ ឆ្នាំ Que Ngoc Hai បានបញ្ចូលវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនលេងហ្គេមមួយ ទៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានផ្ទុកនូវរូបភាពក្រុមជម្រើសជាតិវៀតណាមនៅវគ្គជម្រុះ AFF Suzuki Cup 2018 និងវគ្គជម្រុះ World Cup ២០២២ ។

បន្ទាប់ពីទទួលបានការជូនដំណឹងពី VFF, Ngoc Hai ក៏សម្រេចលុបមាតិកាចេញពីគណនីរបស់គាត់។ ហើយគាត់ក៏បានបង្ហោះសារសុំទោសដល់អ្នកគាំទ្រផងដែរនៅរសៀលថ្ងៃសុក្រ។