Vissel Kobe ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Japan Cup

430

ក្រុម Vissel Kobe បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Japan Cup ឫ Emperor’s Cup បន្ទាប់ពីយកឈ្នះក្រុម Kashima Antlers ដោយលទ្ធផល ២-០ នាថ្ងៃត្រង់អម្បាញ់មិញ​នេះ។​

ពានលំដាប់ទី ២ របស់ប្រទេស​ជប៉ុននេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិទីក្រុង Tokyo។ ហើយ ២ គ្រាប់របស់ Kobe ជាការធ្វើឲ្យចូលទីខ្លួនឯងពីខ្សែការពារ Tomoya Inukai របស់ Kashima Antlers នៅនាទី ១៨’ និងស៊ុតបញ្ចូលទីដោយ Noriaki Fujimoto នៅនាទី ៣៨’​។​

នេះជាការឈ្នះពាននៅអាស៊ីលើកដំបូងជាមួយក្រុម របស់តារាឆ្នើមអឺរ៉ុបមាន Iniesta, Lukas Podolski, Thomas Vermaelen និង David Villa ដែលពួកគេសុទ្ធសឹងតែបានជួយក្រុមក្នុងប្រកួតនេះ។​

រូបភាព៖ Getty Image