Walcott ត្រលប់ទៅ Southampton វិញក្រោយចាកចេញ ១៤ ឆ្នាំ

68

Southampton បានចុះកុងត្រាសារជាថ្មី Theo Walcott ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពី Everton ។

Walcott ដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន ៤៧ ប្រកួតបានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Southampton មុនពេលផ្លាស់ទៅ Arsenal ក្នុងឆ្នាំ ២០០៦ ។

Everton បានចុះហត្ថលេខាយករូបគេពីក្រុមកាំភ្លើងធំក្នុងកិច្ចព្រមព្រៀងតម្លៃ ២០ លានផោនកាលពីខែមករាឆ្នាំ ២០១៨ ។

Walcott បានបង្ហាញខ្លួនជាលើកដំបូងនៅ Southampton ក្នុងខែសីហាឆ្នាំ ២០០៥ ក្នុងអាយុ ១៦ ឆ្នាំនិង ១៤៣ ថ្ងៃដែលក្លាយជាកីឡាករវ័យក្មេងដំបូងគេបំផុតរបស់ក្រុម ។