West Ham តែងតាំង David Moyes ដឹកនាំជាលើកទី ២

229

ក្លឹប West Ham បានតែងតាំងលោក David Moyes ជាថ្មីម្តងទៀត ដើម្បីដឹកនាំក្រុមបន្តពីលោក Manuel Pellegrini ដែលត្រូវបានបណ្តេញចេញ។

Moyes ធ្លាប់ដឹកនាំ West Ham អំឡុង​រដូវកាល ២០១៧-១៨ ហើយការវិញមកដឹកនាំជាលើកទី ២ នេះ ត្រូវបានក្លឹបផ្តល់កុងត្រារយៈពេល ១៨ ខែ។

West Ham កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ក្នុងតារាង Premier League ខណៈការប្រកួតបន្ទាប់ក្រុមញញួរធំត្រូវទទួលក្រុម Bournemouth។