Willian បោះសម្តីមួយឃ្លា ក្រោយឃើញ Silva ផ្លាស់មក Chelsea

576

កីឡាករ Willian បាននិយាយបែបកំប្លែងប្រាប់ Thiago Silva ថាខ្លួនប្រហែលជាមិនចេញពី Chelsea ទេ ប្រសិនបើដឹងមុនថាខ្សែការពាររូបនេះ ផ្លាស់មកចូលរួមជាមួយក្រុមលោក Frank Lampard ។

កីឡាកសញ្ជាតិប្រេស៊ីលវ័យ ៣៥ ឆ្នាំ Silva បានចាកចេញពី Paris Saint-Germain មកកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ រដូវកាលទៀត។

ការផ្ទេររបស់រូបគេ បានកើតឡើងបន្ទាប់ពីមិត្តរួមជាតិ Willian បានផ្លាស់មកកាន់ក្លឹបគូប្រជែងទីក្រុងឡុងដ៍ក្រុមកាំភ្លើងធំ Arsenal ។

Silva ជាគោលដៅរបស់ក្លឹបជាច្រើននៅរដូវក្តៅនេះ រួមទាំងក្លឹបចាស់ AC Milan និង Fiorentina ។ ប៉ុន្តែបានសម្រេចជ្រើសរើសក្របខ័ណ្ឌ Premier League ។

យោងតាមសារព័ត៌មាន The Telegraph បានអោយដឹងថា Willian បាននិយាយបែបលេងសើចថា“ ប្រសិនបើខ្ញុំដឹងថាអ្នកកំពុងផ្លាស់ទៅ Chelsea ខ្ញុំប្រាកដជានៅទីនោះ” ។