ខ្សែប្រយុទ្ធចិន Wu Lei បានក្លាយជាកីឡាករចិនដំបូងគេរកបានគ្រាប់បាល់ នៅក្នុងការប្រកួតពានធំលំដាប់ទី ២ ទ្វីបអឺរ៉ុប UEFA Europa League។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានជួយយកបាន ៣ ពិន្ទុសម្រាប់ Espanyol ក្នុងការប្រកួតវគ្គជម្រុះតាមពូល ទល់ជាមួយក្រុមរុស្ស៊ី CSKA Moscow លើទឹកដីទីក្រុងមូស្គូ។ Wu Lei បានស៊ុតបើកការនាំមុខនៅនាទី ៦៤’ មុនពេល Victor Campuzano រកបានគ្រាប់ទី២ នៅចុងការប្រកួតនាទី ៩០’ ដែលជាជ័យជម្នះ ០-២ របស់ក្រុមភ្ងៀវ Espanyol។
ជាមួយនឹងលទ្ធផលនេះក្រុម La Liga បានឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល H បន្ទាប់ពី ២ប្រកួត ដែលប្រកួតដំបូងស្មើជាមួយក្រុម Ludogorets។
គួររំលឹកថា ខ្សែប្រយុទ្ធចិន Wu Lei បានផ្លាស់ទៅចូលរូមជាមួយក្រុមលីគកំពូលអេស្ប៉ាញ ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ២ លានផោននៅក្នុងរដូវកាលដោះដូរកីឡាករកាលពីដើមឆ្នាំនេះ។
ទស្សនាវីដេអូហាយឡាយ