Xavi ដឹកនាំ Al Sadd ឡើងវគ្គ៨ក្រុម AFC Champions League

230

ក្រុម Al Sadd បានទំលាក់ក្រុមរួមលីគកាតា Al Duhail ដោយលទ្ធផល ៣-១ ក្នុងជើងទី ២ វគ្គ ១៦ក្រុមពាន AFC Champions League កាលពីថ្ងៃអង្គារម្សិលមិញ។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនៅកីឡដ្ឋាន Sheikh Jassim bin Hamad ក្រុមម្ចាស់ផ្ទះ Al Sadd បាននាំមុខដល់ទៅ ២ គ្រាប់មុនគិតត្រឹមវគ្គទី ១ ឈានចូលវគ្គទី២​ក្រុមភ្ងៀវតាមបានមួយគ្រាប់វិញ តែត្រូវភ្លាត់ស្នៀតចូលទីខ្លួនឯងនៅចុងម៉ោងនាទី ៩០’។​

តាមរយៈ​លទ្ធផល​នេះមានន័យថាក្រុមម្ចាស់ជើងឯក AFC Champions League ឆ្នាំ ២០១១ Al Sadd និងត្រូវឡើងទៅជួបក្រុម Al Nassr របស់អារ៉ាប់ប៊ីសាវឌីតនៅវគ្គ ៨ ក្រុមបន្ទាប់ពីលទ្ធផលស្មើគ្នា ១-១ នៅជើងទី១ និងជាឱកាសល្អមួយអាចឲ្យអតីតខ្សែបម្រើ Barcelona បានឈ្នះពានរង្វាន់នៅទ្វីបអាស៊ីក្នុងរដូវកាលដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹក។

ទស្សនា​វីដេអូ​ហាយឡាយ​