Yasuhito Endō សាងប្រវត្តិសាស្រ្តជាកីឡាករបង្ហាញខ្លួនបាច្រើនជាងគេបំផុតនៅ J.League

215

អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុន Yasuhito Endō បានបង្កើតប្រវត្តិសាស្រ្តក្នុងក្របខ័ណ្ឌ J.League ជាកីឡាករដែលបង្ហាញខ្លួនបានច្រើនបំផុតរហូតដល់ទៅ ៦៣២ ប្រកួត។

Related image

បុរសវ័យ ៤០ ឆ្នាំរូបនេះ គឺជានិមិត្តរូបមួយក្នុងវិស័យបាល់ទាត់ជប៉ុន ដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup និងបានជួយក្រុមសាមូរ៉ៃខៀវឈ្នះពានជើងឯកអាស៊ី Asian Cup នៅឆ្នាំ ២០០៤ និង ២០១១។

សម្រាប់ក្លឹប Endō បានជួយ Gamba Osaka ឈ្នះពាន J.League 1 ចំនួន ២ ដងក្នុងរដូវកាល ២០០៥ និង ២០១៥ ក៏ដូចជាពានរង្វាន់ Empire Cup ៤ ដង។

Yasuhito Endo - Latest breaking news, rumours and gossip - Sports Mole

មិនត្រឹមតែប៉ុណ្ណោះ ខ្សែបម្រើជំនាញទាត់បាល់ Free Kick រូបនេះក៏ធ្លាប់បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមអាស៊ីផ្នែកបុរសកាលឆ្នាំ ២០០៩ ក្រោយជួយ Gamba ឈ្នះពានរង្វាន់ AFC Champions League ក្នុងឆ្នាំ ២០០៨។