Yoshida ថាក្រុមនៅអាស៊ីអាគ្នេយ៍ ២ នេះមិនស្រួលស៊ីដូចពីមុនឡើយ

8843

ប្រធានក្រុមជម្រើសជាតិជប៉ុន Maya Yoshida បានបង្ហាញពីសក្តានុពលបាល់ទាត់របស់ប្រទេស ២ នៅអាស៊ានគឺ ថៃ និងវៀតណាមថាជាប្រទេស​ដែលមានការអភិវឌ្ឍច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងសារព័ត៌មានវៀតណាមបានរាយការណ៍ថា ខ្សែការពាររបស់ក្លឹបអុីតាលី Sampdoria បានយល់ឃើញថាក្រុមទាំងពីរកំពុងឈានទៅដល់កំរិតអាស៊ី ហើយគម្លាតរវាងពួកគេជាមួយជប៉ុន និងកូរ៉េខាងត្បូងមិនឆ្ងាយគ្នាប៉ុន្មានទេ។

អតីតកីឡាករ​របស់ Southampton ក៏បានគូរបញ្ជាក់ផងដែរថា ៧-៨ ឆ្នាំមុន ថៃ និងវៀតណាម​ជាក្រុមដែលស្រួលស៊ី ប៉ុន្តែ​ឥលូវគ្រប់គ្នាប្រាកដជាលំបាកពេលជួបពួកគេ។​