Yuto Nagatomo ចាកចេញពីក្លឹបទួរគី Galatasaray

2256

អតីតខ្សែការពារក្រុមជម្រើសជាតិជប៉ុន Yuto Nagatomo ត្រូវបានគេរាយការណ៍ថាបានចាកចេញពីក្លឹបទួរគី Galatasaray ។

យូតូណាតាតូម៉ូ

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយទួរគីកាលពីឆ្នាំ ២០១៨ ក្រោយផ្លាស់ពី Inter Milan និងបន្តធ្វើជាកីឡាករសំខាន់សម្រាប់តំណែងខ្សែការពារឆ្វេង។

កាលពីរដូវកាលមុន Nagatomo បានជួយ Galatasaray ក្លាយជាម្ចាស់ជើងឯកនៃលីគកំពូលទួរគី Süper Lig។ ទោះយ៉ាងណាច្បាប់ថ្មីដែលបានណែនាំលើការប្រើប្រាស់កីឡាករបរទេសនៅក្នុងលីគមួយនេះបានធ្វើឱ្យ Nagatomo មិនមានការប្រកួតប្រជែងនៅរដូវកាលនេះ។

យូតូណាតាតូម៉ូ

Yuto Nagatomo ធ្លាប់បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិជប៉ុនចំនួន ១១២ ដង នឹងធ្លាប់នាំក្រុមសាម៉ូរ៉ៃខៀវទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ចំនួន ៣ លើកផ្សេងគ្នា។ ក្រៅពីនោះរូបគេក៏ធ្លាប់ជួយជប៉ុនឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ ២០១១ និងជើងឯករងក្នុងឆ្នាំ ២០១៩។