Zidane៖ ខ្ញុំធុញនឹងក្រុមមនុស្ស ដែលថាយើងឈ្នះដោយសារអាជ្ញាកណ្តាល

165

អ្នកចាត់ការ​ក្រុម Real Madrid លោក Zinedine Zidane បា​នមានការអាក់អន់ចិត្ត ចំពោះភាពចម្រូងចម្រាសមួយ ដែលជាជ័យជម្នះតាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ដែលត្រូវបានផ្តល់ឱ្យបន្ទាប់ពីការពិនិត្យ VAR ធ្វើឱ្យ Real Madrid រកបាន ៣ ពិន្ទុពីក្រុម Athletic Bilbao។

នៅចុងបញ្ចប់ការប្រកួតក្នុងទឹកដី San Mames គ្រូបង្វឹក​ក្រុមអធិរាជស​ បានលឺអំពីការរិះគន់របស់ការសំរេចចិត្តអាជ្ញាកណ្តាលដែលថាមានទំនោរក្នុងការជួយដល់ក្រុមរបស់គាត់។

បុរសសញ្ជាតិបារាំងបាននិយាយថា “ខ្ញុំធុញទ្រាន់នឹងក្រុមមនុស្សដែលនិយាយថាយើងឈ្នះដោយសារតែអាជ្ញាកណ្តាល។ តែងតែលឺជារឿយៗ ប៉ុន្តែកីឡាករសមនឹងទទួលបានការគោរព។ គ្មាននរណាម្នាក់នឹងបញ្ឈប់យើងឱ្យឈានដល់គោលដៅរបស់យើងទេ” ។

បច្ចុប្បន្ន Real Madrid កំពុងកាន់កាប់កំពូលតារាងមាន ៤ ពិន្ទុ​នាំមុខក្រុមលេខ ២ Barcelona ខណៈ​នៅសល់ ៤ ប្រកួតទៀត ក្របខ័ណ្ឌ La Liga និងបញ្ចប់។​