Zidane ថារឿងមិនដាក់ Bale ឲ្យលេងគឺជាការសម្រេចចិត្តខាងបច្ចេកទេស

255

ការមិនមានឈ្មោះខ្សែប្រយុទ្ធ Gareth Bale ក្នុងបញ្ជីការប្រកួត La Liga ចុងក្រោយរបស់ Real Madrid ទល់នឹង Leganes គឺជាការសំរេចចិត្តខាងបច្ចេកទេស នេះបើតាមសំដីរបស់គ្រូបង្វឹក Zinedine Zidane។

ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ២-២ ខណៈដែល Leganes ត្រូវបានធ្លាក់ទៅលីគលំដាប់ទី ២ កាលពីយប់មិញ។ Bale ធ្លាប់ជាកីឡាករបម្រុងដែលមិនបានលេងក្នុង ៦ ប្រកួតចុងក្រោយ រួមទាំងជ័យជម្នះ ២-១ កាលពីថ្ងៃព្រហស្បតិ៍លើក្រុម Villarreal នៅពេលដែល Real ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ។

កីឡាករសញ្ជាតិវែលរូបនេះ បង្ហាញខ្លួនបានតែ ២ ប្រកួតប៉ុណ្ណោះក្នុង ១១ ប្រកួតចុងក្រោយឲ្យក្រុមទីក្រុងម៉ាឌ្រីដ។ រូបគេមិនមានឪកាសលេងសូម្បីតែប្តូរចូលជំនួស ហើយប្រកួតចុងក្រោយស្រាប់តែមិនមានឈ្មោះក្នុងបញ្ជីបម្រុងតែម្តង

នៅថ្ងៃដែល Real Madrid អបអរជ័យជម្នះជើងឯក La Liga ជាលើកទី ៣៤ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ Bale បានត្រឹមបត់ដៃឈរមើលពីចម្ងាយ ខណៈដែល Zidane ត្រូវបានមិត្តរួមក្រុម Real មួយចំនួនធំលើកបោះដើម្បីជាការសាទរដល់គ្រូបារាំងក្នុងការនាំក្រុមឈ្នះជើងឯក។

Daniel Taylor: Why should Gareth Bale celebrate? – The Athletic

ទន្ទឹមជាមួយគ្នានេះ បណ្តាញសារព័ត៌មានធំៗក៏បានសួរនាំអំពីទំនាក់ទំនងរបស់លោក ជាមួយកីឡាករវែល ដោយគ្រូបង្វឹកឈ្នះ Champions League ៣ សម័យកាលរូបនេះបានត្រឹមតែនិយាយថា “ស្ថានភាពផ្លាស់ប្តូរគ្រប់ពេល អ្នកដឹងថាមានអ្វីកើតឡើងជាមួយ Bale ហើយ គឺជាការសម្រេចចិត្តខាងបច្ចេកទេសមិនមានអ្វីក្រៅពីហ្នឹងទេ” ។